![]() |
នាថ្ងៃទី ២៨ ខែតុលា អ្នកនាំពាក្យទីភ្នាក់ងារទទួលបន្ទុកគ្រោះធម្មជាតិជាតិ ឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho បានជួនដំណឹងអំពីផែនការស្ដារ និងរៀបចំលំនៅដ្ឋានឡើងវិញ ក្រោយពីទទួលរងគ្រោះមហន្តរាយរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅ ភាគកណ្ដាល ខេត្ត Sulawesi នឹងត្រូវបានចាប់ផ្ដើមនាខែ វិច្ឆិកាខាងមុខ។ តាមគម្រោង កម្មវិធីនេះនឹងអូសបន្លាយរយៈពេល ៤ ឆ្នាំ ហើយត្រូវការប្រាក់ចំនួនប្រមាណ ៦៥៧ លានដុល្លារអាមេរិក។
នាថ្ងៃដដែល ប្រទេសឥណ្ឌូណេស៊ីបានជូនដំណឹងអំពីការស្លាប់ របួស និងការខូចខាត ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីបណ្ដាលឡើងនៅខេត្តនេះ នាខែកញ្ញាកន្លងទៅ។ តាមរយៈនោះ មានមនុស្សចំនួនជាង ២០៩០ នាក់ត្រូវស្លាប់ និងប្រមាណ ៤៥០០ នាក់ទៀតត្រូវរងរបួស ហើយការខូចខាតជាទឹកប្រាក់ចំនួនជាង ១,២ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ទីក្រុង បាលី
ភាគកណ្តាលខេត្ត Sulawesi គឺជាតំបន់ដែលរងផលប៉ះពាល់ច្រើនបំផុត បន្ទាប់មកគឺស្រុក Sigi, Parigi Mountong និងស្រុក Donggala ផងដែរ៕

