![]() |
កូរ៉េខាងត្បូងបានលើកសំណើរយ៉ាងសកម្មដល់បណ្តាប្រទេសនិងតំបន់ដែនដីនានាមិនអនុវត្តការដាក់កំរិត«ដ៏ហួស ហេតុពេក» ទៅលើការចូលរបស់ពលរដ្ឋកូរ៉េខាងត្បូង។
ទោះយ៉ាងណាក៏ដោយ ចំពោះមុនការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 មានប្រភពកើតចេញពីទីក្រុង Wuhan (ប្រទេសចិន) ចាប់ពី ខែធ្នូឆ្នាំ ២០១៩ បានបង្ខំឲ្យបណ្តាប្រទេសត្រូវតែចាត់វិធានការ។ យោងតាមស្ថិតិបានអោយដឹងថា មានករណីឆ្លងជំងឺ COVID-19 ជាង ៨០% ត្រូវបានរកឃើញនៅខេត្ត Deagu និងខេត្ត Gyeongsang ភាគខាងជើង របស់កូរ៉េខាងត្បូង ដែលបណ្តាលឱ្យប្រទេសជាច្រើនត្រូវអនុវត្តបទបញ្ជាហាមឃាត់មកចូលប្រទេសរៀងៗខ្លួនចំពោះពលរដ្ឋដែលមកពីតំបន់ទាំងពីរនេះតែម្តង៕

