យោងតាមសំណើរៀបចំកិច្ចប្រជុំ ២ + ២ នោះ ជប៉ុនសង្ឃឹមថានឹងកាត់បន្ថយ ភាពតានតឹងនៅសមុទ្រ Hua Tung ដែលជាតំបន់ប្រទេសទាំងពីរកំពុងមានជម្លោះគ្នាលើប្រជុំកោះ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន ដែលជប៉ុនហៅថា Senkaku ខណៈពេលប្រទេសចិនហៅថា Diaoyu ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono បានលើកយោបល់អំពីការរៀបចំកិច្ចប្រជុំ ២ + ២ នៅក្នុងកិច្ចប្រជុំជាមួយអ្នកការទូតជួរមុខរបស់ចិន លោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក្នុងរយៈពេលប៉ុន្មានខែកន្លងមកផងដែរ៕