![]() |
នាថ្ងៃទី ១១ ខែឧសភា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono បានសម្តែងក្តីសង្ឃឹមថា នឹងសម្រេច រាល់ការចរចាលើសន្ធិញ្ញាសន្តិភាពជាមួយរុស្ស៊ីឲ្យបានឆាប់ៗ បន្តែលោកបានសង្កត់ធ្ងន់ថា គប្បីដោះស្រាយរាល់បញ្ហាតាមបែបផែន ដែលភាគីទាំងពីអាចទទួលយកបាន។
ជប៉ុនមានគោលបំណងចង់ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ីដើម្បីបញ្ចប់ជម្លោះអធិបតេយ្យភាពលើប្រជុំកោះដែលទីក្រុងតូក្យូហៅថាដែនដីភាគខាងជើង (នាបច្ចុប្បន្ននេះ ទីក្រុងម៉ូស្គូកំពុងគ្រប់គ្រង ដែលមានឈ្មោះថា Kuril ខាងត្បូង)។ ការខ្វែងគំនិតគ្នានេះបានធ្វើឲ្យទំនាក់ទំនងទ្វេភាគីកើតតានតឹងក្នុងរយៈពេល ៧ ទស្សវត្សកន្លងទៅ។ នាពេលថ្មីៗនេះ ប្រទេសទាំងពីរសុទ្ធតែបានសម្តែងនូវឆន្ទៈដោះស្រាយជម្លោះតាមរយៈការចរចា ប៉ុន្តែគោលជំហរនៅតែខុសគ្នា៕

