នេះគឺជាលើកដំបូង ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ដែលប្រទេសកូរ៉េទាំងពីរបានទាក់ទងគ្នាតាមម៉ោងពេលរួម។ សាធារណរដ្ឋ ប.ប.ក បានទាក់ទងជាមួយមន្ត្រីកូរ៉េខាងត្បូងតាមរយៈការិយាល័យទំនាក់ទំនងនៅភូមិផ្អាកសង្គ្រាម Panmunjom នាវេលាម៉ោង ៩ និង ៣ នាទីតាមម៉ោងតំបន់។ មន្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះបានសង្កត់ធ្ងន់ថា៖ "ការហៅទូរស័ព្ទនេះហាក់ដូចជាកាយវិការជាបន្ត បន្ទាប់ពីពេលកូរ៉េខាងជើងបានប្រកាសអំពីការដាក់ម៉ោងពេលវេលាត្រូវគ្នាជាមួយកូរ៉េខាងត្បូងនាថ្ងៃទី ៥ ឧសភាកន្លងទៅ"៕