![]() |
ប្រសិនបើ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in បំពេញទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង នេះបានចាតុទុកជាលើកដំបូងបង្អស់ដែលថ្នាក់ ដឹកនាំកូរ៉េខាងត្បូងក្នុងរយៈពេលជាងមួយទស្សវត្សកន្លងទៅ។ ទន្ទឹមនឹងនេះ នាថ្ងៃទី១៣ខែសីហា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូង លោក Harry Harris បានអះអាងថានៅតែលឿនពេកដើម្បីឆ្ពោះទៅការប្រកាសបញ្ចប់ជាផ្លូវការ នូវសង្គ្រាមកូរ៉េ (1950-1953) ដូចសំណើររបស់ទីក្រុងព្យុងយ៉ាង។ លោក Harry Harris បានសង្កត់ធ្ងន់ថាការដែលអាមេរិកឯកភាពប្រកាសបញ្ចប់សង្គ្រាមកូរ៉េនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលឆាប់ៗខាងមុខ ដោយសារទីក្រុងវ៉ាស៊ីនតោននិងព្យុង យ៉ាងកំពុងស្វែងរកដំណោះស្រាយដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពី កាន់តែប្រសើឡើង ក៏ដូចជារវាងប្រទេសកូរ៉េខាងជើងនិងអាមេរិកផងដែរ៕

