ភូមផ្អាកសង្គ្រាម Panmunjom

ការស្ដារឡើងវិញទាំងស្រុងនៃខ្សែទាក់ទងតាមទូរស័ព្ទនិងទូរសារគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងកិច្ចចរចាយោធាថ្នាក់ឧត្តមសេនីយ៍រវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងកាលពីខែមិថុនាកន្លងទៅ។ នេះគឺជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថាវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសំដៅអនុវត្តសេចក្តីថ្លែងការណ៍ Panmunjom ដែលថ្នាក់ដឹកនាំនៃ ប្រទេសកូរ៉េទាំងពីរបានអនុម័តនៅក្នុងជំនួបកំពូលកាលពីថ្ងៃទី២៧ខែមេសា កន្លងទៅ ព្រមទាំងអះអាងថាប្រការនេះ នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកូរ៉េទាំងពីរក្នុងការកាត់បន្ថយភាពតានតឹងនិងកសាងទំនុកទុកចិត្ត ទៅវិញទៅមក៕