ប្រទេសកូរ៉េខាងជើងរិះគន់អាមេរិកដែលស្វែងរកវិធានកាបង្កើនការដាក់ទណ្ឌកម្ម

ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការរបស់ KCNA បាននាំចេញសេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដោយបានលើកច្បាស់ថា អាមេរិក គប្បីមានការឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងដោយសុឆន្ទៈរបស់កូរ៉េខាងជើង។ អ្នកនាំពាក្យរូបនេះក៏បានព្រមានថាគ្មានការធានាណាមួយសំរាប់បរិយាកាស ស្ថិរភាព ដែលពិបាកសម្រចបាននៅលើឧបទ្វីបកូរ៉េនាបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ នាថ្ងៃទី១០ខែសីហា មន្ត្រីមួយរូបនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបាន ឲ្យដឹងថាប្រទេសកូរ៉េខាងជើងបានផ្អាកផែនការពិនិត្យមើលរួមរវាងប្រទេសកូរ៉េទាំងពីរ ចំពោះខ្សែផ្លូវឆ្លងព្រំដែនក្នុងក្របខ័ណ្ឌនៃគម្រោងការណ៍ធ្វើទំនើបកម្ម៕