![]() |
មុននេះនៅថ្ងៃដដែល ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថាបុគ្គលិក ស.ប.ប កូរ៉េមួយចំនួន បានវិលត្រឡប់មកធ្វើការនៅខុទ្ទកាល័យទាក់ទងអន្តកូរ៉េនៅទីក្រុងព្រំដែន Kaesong ក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពី ស.ប.ប កូរ៉េ បានប្រកាសដកខ្លួនចេញពីខុទ្ទកាល័យនេះដោយចៃដន្យ។ ប្រការនេះបណ្តាលឱ្យមានការព្រួយបារម្ភចំពោះទីក្រុងសេអ៊ូល។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមរៀបចំកិច្ចចរចារយោធាជាមួយស.ប.បកូរ៉េនៅក្នុងខែមីនាផងដែរ។ ទីក្រុងព្យុងយ៉ាងមិនទាន់ឆ្លើយតបទៅនឹងកិច្ចចរចានៅឡើយទេ៕

