ប្រធានាធិបតីម៉ាដាហ្គាស្ការលោក Andry Rajoelina

ខ្លឹមសារនៃការធ្វើវិសោធនកម្មចំនួន២ ដូចពោលខាងលើនេះត្រូវបាន លោក Andry Rajoelina ដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយក្នុងយុទ្ធនាឃោសនាបោះឆ្នោត មុនពេលការបោះឆ្នោតប្រធានាធិបតីនឹងប្រព្រឹត្តទៅនៅខែធ្នូឆ្នាំ២០១៨។ ប្រទេសម៉ាដាហ្គាស្ការនឹងធ្វើប្រជាមតិស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំថ្ងៃដែលប្រទេសនេះបោះឆ្នោតរដ្ឋសភាផងដែរ។ ការរៀបចំការបោះឆ្នោតទាំង ២ ព្រមៗគ្នានោះ គឺដើម្បីសន្សំសម្ចៃការចំណាយ។ គួរបញ្ជាក់ថារដ្ឋធម្មនុញ្ញនាពេលបច្ចុប្បន្ននៅម៉ាដាហ្គាស្កាគឺត្រូវបានបង្កើតឡើងដោយលោក Andry Rajoelina នាឆ្នាំ ២០១០ ដែលជាអាណត្តិប្រធានាធិបតីលើកដំបូងរបស់លោកផងដែរ៕