កាលពីថ្ងៃទី ២៤ ឧសភា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌនៃ សម័យប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) ស្តីពី សកម្មភាពអភិវឌ្ឍន៍ បានប្រារព្ធឡើងកិច្ចសន្ទនារវាងបណ្ដាប្រទេសជាមួយអ្នកសម្រប សម្រួលអចិន្រ្តៃយ៍ និងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិប្រចាំនៅបណ្ដាប្រទេស (UNCT) ដើម្បីពិភាក្សាអំពីមេរៀនបទពិសោធន៍របស់ប្រទេសនានាក្នុងការសម្របសម្រួលជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងជំនួបនេះ អ្នកសម្របសម្រួលអចិន្រ្តៃយ៍អង្គការសហប្រជាជាតិប្រចាំ នៅវៀតណាមលោកស្រី Pauline Tamesis តំណាងទីភ្នាក់ងារជំនាញរបស់អង្គការ សហប្រជាជាតិ និងប្រទេសជាច្រើនបានវាយតំលៃខ្ពស់ចំពោះគំរូរបស់វៀតណាម និង តួនាទីដឹកនាំរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយបានចាត់ទុកថា វៀតណាមគឺជាមេរៀនដ៏ជោគជ័យមួយ ក្នុងការសម្រប សម្រួលប្រកបដោយប្រសិទ្ធភាពរវាងបណ្ដាប្រទេស និងអង្គការសហប្រជាជាតិ ជា ពិសេសក្នុងការសម្របសម្រួលជំនួយអភិវឌ្ឍន៍ និងការកៀរគរហិរញ្ញវត្ថុ៕

