រូបសំណាក់នេះ ត្រូវបានបង្កើតឡើងដោយវិចិត្រករក្នុងស្រុក Aldo Beroisa។ សំណង់នេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាយវេលេខ ២២ និងផ្លូវ Manuel Savio ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយក្នុងតំបន់។
រូបសំណាកនេះ បានពណ៌នា Messi ក្នុងឈុតក្រុមជម្រើសជាតិអាហ្សង់ទីន លើកពានរង្វាន់ World Cup ដែលលោកនិងមិត្តរួមក្រុមបានឈ្នះនៅប្រទេសកាតា ឆ្នាំ ២០២២។ រូបសំណាកនេះ មានទម្ងន់សរុបប្រហែល ៧០ តោន បានក្លាយជារូបសំណាក Messi ដ៏ធំបំផុតនៅលើពិភពលោកតាំងពីមុនមក។
ថ្លែងនៅក្នុងពិធីសម្ពោធ អាជ្ញាធរទីក្រុងបានសង្កត់ធ្ងន់ថា នេះគឺជានិមិត្តរូបនៃការលើកតម្កើង Messi ក៏ដូចជាស្មារតីនៃមោទនភាពជាតិ បន្ទាប់ពីជ័យជម្នះជើងឯកពិភពលោករបស់អាហ្សង់ទីន។ សំណង់ថ្មីនេះ មិនត្រឹមតែជានិមិត្តរូបវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការផ្សព្វផ្សាយទេសចរណ៍របស់ Cutral Co ទៀតផង។
បច្ចុប្បន្ន Messi កំពុងរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។ នៅក្នុងការប្រកួតបើកឆាក Messi បានស៊ុតបញ្ចូលទីបានបីគ្រាប់ ក្នុងជ័យជម្នះ ៣-០ លើក្រុមអាល់ហ្សេរី ដោយបំបែកកំណត់ត្រាជាច្រើន។ ក្រុមអាហ្សង់ទីននឹងជួបក្រុមអូទ្រីសនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២២ ខែមិថុនា (ម៉ោងនៅរដ្ឋតិចសាស សហរដ្ឋអាមេរិក) ជាកន្លែងដែល Messi មានឱកាសបំបែកកំណត់ត្រាកាន់តែច្រើន៕
