ក្នុងនោះ ប្រទេសនីហ្សេរីយ៉ា បានកត់ត្រាករណីច្រើនជាងគេដោយមានចំនួន ៣៦ករណី។ ប្រទេសផ្សេងទៀតដែលបានកត់ត្រាករណីឆ្លងជំងឺគឺ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សាធារណរដ្ឋអាហ្វ្រិកកណ្តាល បេនីន កាមេរូន សាធារណរដ្ឋកុងហ្គោ ហ្គាណា និងម៉ារ៉ុក។ លើសពីនេះទៅទៀត ប្រទេសមួយចំនួនដែលមិនធ្លាប់មានករណីកើតជំងឺអ៊ុតស្វា ដូចជាអេត្យូពី ហ្គីណេ លីបេរីយ៉ា ម៉ូសំប៊ិក សៀរ៉ាឡេអូន ស៊ូដង់ និងអ៊ូហ្គង់ដា ក៏បានរាយការណ៍អំពីករណីសង្ស័យផ្ទុកជំងឺផងដែរ។

ទិន្នន័យស្ថិតិរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា រហូតមកដល់ពេលនេះ ប្រទេសចំនួន ៣៩ នៅជុំវិញពិភពលោកបានកត់ត្រាករណីឆ្លងជំងឺអ៊ុយស្វាប្រហែលជាង ១.៦០០ នាក់ និងករណីសង្ស័យថាផ្ទុកជំងឺមានចំនួន ១.៥០០នាក់ ។ អ្នកជំងឺភាគច្រើនគឺនៅទ្វីបអឺរ៉ុប។ នាសប្តាហ៍ខាងមុខ WHO នឹងកោះហៅកិ្ចចប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់ ដើម្បីផ្តល់យោបល់ថា តើការផ្ទុះឡើងនៃជំងឺអ៊ុតស្វានៅបណ្តាប្រទេសមិនធ្លាប់មាន អាចបង្កើតគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិ(PHEIC) ដែរ ឬទេ៕