![]() |
យោងតាមសាលក្រមរបស់តុលាការឧក្រិដ្ឋកម្ម Karkh នៅទីក្រុង Baghdad ឱ្យដឹងថា មុខសញ្ញាចំនួន ៤ នាក់នេះ ស្ថិតនៅក្នុងការស្វែងរកចាប់ខ្លួនរបស់រដ្ឋអំណាច់អ៊ីរ៉ាក់ ហើយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិកបានប្រគល់មុខសញ្ញាទាំងនោះទៅឱ្យប្រទេសអ៊ីរ៉ាក់។ សាលក្រមនេះបានបញ្ជាក់យ៉ាងច្បាស់ថា តុលាការបានកាត់ទោសប្រហារជីវិតមុខសញ្ញាទាំងនេះបន្ទាប់ពីការពិចារណាពីបទឧក្រិដ្ឋកម្មនៃការចូលរួមក្នុងក្រុមភេរវកម្ម និងការធ្វើសកម្មភាពឧក្រិដ្ឋ សំដៅទៅលើជនស៊ីវិលស្លូតត្រង់ ដោយមានឧបាយលលបង្ករអសន្តិសុខនៅអ៊ីរ៉ាក់និងស៊ីរីផងដែរ៕

