![]() |
ពាក់ព័ន្ធនឹងករណីនេះនាថ្ងៃទី៥ខែកញ្ញា ព្រះរាជអាជ្ញា អង់គ្លេស បានជូនដំណឹង ថាមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ពលរដ្ឋរុស្ស៊ី ២នាក់គឺ លោក Alexander Petrov និង លោក Ruslan Boshirov ពីបទប៉ុនប៉ងធ្វើឃាតអតីត ចារបុរសរុស្ស៊ីនិងកូនស្រីរបស់លោកនៅប្រទេសអង់គ្លេស។ នាបច្ចុប្បន្ន ទីក្រុង ឡុងដ៍ បានចេញដីកាចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះនៅទូទាំងអឺរ៉ុប។ ក្នុងសេចក្តីប្រកាសមួយក្រសួងការបរទេសរុស្ស៊ីបានអះអាងថាបុរសពីរនាក់ដូចពោលខាងលើនោះ "គ្មានអត្ថន័យអីសោះ" សម្រាប់ប្រទេសរុស្ស៊ី ព្រមទាំង សង្កត់ ធ្ងន់ថាការស៊ើបអង្កេតលើសំណុំរឿងដូចជាការបំពុលអតីតចារបុរស Skripal និងកូនស្រីរបស់លោក គឺទាមទារឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និង វិភាគយ៉ាងម៉ត់ចត់ផងដែរ។ ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវប្រទេស អង់គ្លេសសហការក្នុងការស៊ើបអង្កេតករណីនេះជំនួសឱ្យការប្រើអំណាចគ្រប់ គ្រងព័ត៌មានទាំងស្រុងនិងនាំចេញនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះឡើយ៕

