អង្គការបណ្តាប្រទេសផលិតប្រេងរ៉ែ (OPEC)

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិក OPEC នៅទីក្រុង Viena ប្រទេសអូទ្រីស រដ្ឋមន្ដ្រីថាមពលរុស្ស៊ី លោក Alexander Novak បានអះអាងថា ប្រទេសទាំងអស់នៅក្នុងនិងខាងក្រៅអង្គការ OPEC បានគាំទ្រការពន្យារពេលចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីខែធ្នូឆ្នាំទៅមិញបន្ថែមរយៈពេល ៩ ខែទៀតផងដែរ។ លោកក៏បានបន្តទៀតថាកិច្ចប្រជុំរបស់ OPEC នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែកក្កដា ហើយនឹងផ្តោតលើការពិចារណាលើសំណើនេះដែរ។ គួរបញ្ជាក់ថារុស្ស៊ីបានយល់ព្រមកាត់បន្ថយទិន្នផលប្រេងចំនួន ២២៨ ពាន់ធុងក្នុងមួយថ្ងៃបើប្រៀបធៀបទៅនឹងទិន្នផលកាលពីខែតុលាកន្លងទៅ ពោលគឺទីក្រុងម៉ូស្គូនឹងត្រូវតែរក្សាទិន្នផលក្នុងចន្លោះពី១១,១៧ លានធុង ដល់ ១១,១៨ លានធុងក្នុងមួយថ្ងៃផងដែរ៕