![]() |
ថ្លែងមតិ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាសមាជិកអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) លើកទី ២៥ នៅទីក្រុង Milan ប្រទេសអ៊ីតាលីនោះ លោក Sergei Lavrov បានសង្កត់ធ្ងន់ថារុស្ស៊ីមានជំនឿថាអាមេរិកមានបំណងចង់បំផ្លាញ សន្ធិសញ្ញាកាត់បន្ថយអាវុធ យុទ្ធសាស្ត្រ (START-3) តាមរយៈការដកខ្លួនចេញពី INF ដែលបានចុះហត្ថលេខាកាលពីសម័យសង្គ្រាមត្រជាក់។
យោងតាមមន្ត្រីការទូតរុស្ស៊ីរូបនេះថា សមាភាគីនានាបស់លោក ក្នុងនោះមានរដ្ឋមន្ត្រីការបរទេសអាលឺម៉ង់ លោក Heiko Maas បានសម្តែងការព្រួយបារម្ភចំពោះការដែលអាមេរិកដកខ្លួនចេញពី INF ផងដែរ៕

