ប្រទេសវៀតណាមចូលរួមឃ្លាំមើលការបោះឆ្នោតសកលនៅម៉ូហ្សំប៊ិក (រូបថត៖ TTXVN)

យោងតាមលទ្ធផលថ្មីដែលបានប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម៉ូហ្សំប៊ិក (CNE) កាលពីថ្ងៃទី ២៧ ខែតុលា គណបក្សរំដោះម៉ូហ្សំប៊ិក (Frelimo) កាន់អំណាច និងប្រធានាធិបតីដែលកំពុងកាន់តំណែងគឺលោក Filipe Nyusi បានឈ្នះយ៉ាងច្រើនលើសលុបនៅក្នុងការបោះឆ្នោតនេះ។

លទ្ធផលដែល CNE បានប្រកាសគឺបង្ហាញឲ្យឃើញថា លោកប្រធានាធិបតី Filipe Nyusi បានទទួលសម្លេងគាំទ្រចំនួន ៧៣,៤ នៃសំឡេងឆ្នោត។ បន្ទាប់មក គឺលោក Ossufo Momade ប្រធានគណបក្សតស៊ូប្រយុទ្ធជាតិម៉ូហ្សាំប៊ិក ដែលជាគណបក្សប្រឆាំងធំបំផុត ទទួលបានសំឡេងគាំទ្រចំនួន ២១,៥ %៕