យោងតាមទីភាក់ងារសារព័ត៌មានបារំាង AFP បានឲ្យដឹងថា រដ្ឋធានី ហាណូយ នឹងក្លាយជាទីតាំងទទូលរៀបចំកម្មវិធិនេះរីឯផ្លូវប្រណាំងជាក់ស្តែងនឹងត្រូវបានប្រកាសនៅក្នុងកម្មពិធីមួយដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍ខាងមុខ។ កាលពីប៉ុន្មានខែមុនកាសែត ដែលមាន កិត្យានុភាពមួយចំនួន នៅ លើពិភពលោកបានលើកចេញអំពីផែនការនេះ។ នាដើមខែនេះដែរ នាយកនៃពានរង្វាន់ប្រណាំងរថយន្ត F1 លោក Charlie Whiting បានឲ្យសារព័ត៌មានពិភពលោក ដឹងថាលោក បានមកដល់ទីក្រុង ហាណូយដើម្បី អង្កេតការណ៍ ហើយ លោកក៏មានទំនុកចិត្តថា ផ្លូវប្រណាំងនេះនឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់នូវកាលពានរង្វាន់ប្រចំាឆ្នាំ ២០២០ខាងមុខ។FoxSportក៏បានដកស្រង់សម្តីមន្រ្តីរូបនេះ ថាភាគច្រើន ផ្លូវ ប្រណាំងនឹងនៅតាមដងផ្លូវដែលមានស្រាប់ ក្រៅពីនេះទៀតមានមួយផ្នែក នឹងត្រូវបាន សាងសង់។ ហេតុដច្នេះហើយ ក្រោយពី ម៉ាឡេសី និង សិង្ហបុរី ប្រទេសវៀតណាមនឹងក្លាយជាប្រទេសអាសីអាគ្នេយ៍ទី៣ ដែល ដើរតួនាទី ជាម្ចាស់ផ្ទះនៃពានរង្វាន់ប្រណាំងរថយន្តដ៏មានកិត្យានុភាពបំផុតនៅពិភពលោកនេះ៕