នៅទីនេះវៀតណាមបានអំពាវនាវដល់ សហគមន៍អន្តរជាតិជួយគាំទ្រនិងធានាសន្តិសុខស្បៀងអាហារព្រមទាំងបង្កើនសមត្ថភាពឲ្យប្រទេសស៊ីរីក្នុងការឆ្លើយតបនឹងជំងឺឆ្លងកូវីដ១៩។
ចែករំលែកទស្សនៈជាមួយ នឹងបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ. ស. ប បានសង្កត់ធ្ងន់លើសារៈសំខាន់លើការធានាអភិក្រមមនុស្សធម៌នៅតាមតំបន់នានារបស់ស៊ីរីតាមរយៈការការរក្សាស្ថិរភាពសន្តិសុខនិងអនុវត្តកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅភាគ ពាយព្យយ៉ាងម៉ឺងម៉ាត់ ព្រមទាំងគាំទ្រការអំពាវនាវឱ្យមាន បទឈប់បាញ់ទូទាំងប្រទេសរបស់លោកអគ្គលេខាធិការ អ.ស.ប ផងដែរ។
ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទរចំពោះការជួយគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះប្រជាជនស៊ីរី ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលស៊ីរីនិងស្ថាប័នរបស់អង្គការសហប្រជាជាតិក្នុងបញ្ហានេះផងដែរ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភារកិច្ចអាទិភាពជាចម្បងចំនួនពីរ រួមមានការធានាសន្តិសុខស្បៀងអាហារ និងបង្កើនសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩៕
