![]() |
ថ្លែងនៅទីក្រុង Fargo របស់អាមេរិកនោះ លោក Trump បានរំលឹកឡើងវិញអំពីជោគជ័យនៃជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងលោក ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ហើយតាមនោះ ភាគីទាំងពីរសន្យាខិតខំប្រឹងប្រែងឆ្ពោះទៅរក "ការលុបបំបាត់ នុយក្លេអ៊ែរពេញលេញ" នៅលើឧបទ្វីបកូរ៉េ។ ស្ដីពីការគំរាមកំហែងដែលបង្កឡើងដោយកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ លោក Trump បានសង្កត់ធ្ងន់ថា៖ អាមេរិក និងកូរ៉េខាងជើងបានជួបជុំគ្នា ហើយមានចំណងទំនាក់ទំនងដដ៏ល្អប្រសើរផងដែរ៕

