លោកប្រធានាធិបតី ឌ្រូប៉ាឌី មួរមូ និងលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា ហើយមេដឹកនាំទាំងបីរូបបានថតរូបអនុស្សាវរីយ៍។ លោកប្រធានាធិបតី ឌ្រូប៉ាឌី មួរមូ និងលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានអញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ឲ្យឡើងលើវេទិកាកិត្តិយស ក្រោមទង់ជាតិវៀតណាម និងទង់ជាតិឥណ្ឌា ជាមួយការបាញ់កាំភ្លើងធំចំនួន ២១គ្រាប់។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធ មហាត្មៈ គន្ធី - មេដឹកនាំ និងជាវីរបុរសជាតិឥណ្ឌា។ មុននោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ ដែលមានទីតាំងនៅឧទ្យាន G20 នៅទីក្រុងញូវដេលី៕
