បើទោះបីជាមានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការនាំប្រទេសទាំងពីរវិលត្រឡប់ចូលអង្គុយនៅតុចរចាក៏ដោយ ប៉ុន្តែលោក Trump មិនបានផ្តល់ព័ត៌មានជាក់លាក់អំពីខ្លឹមសារនៃការពិភាក្សា ក៏ដូចជាជំហានបន្ទាប់ដើម្បីបញ្ឈប់ជម្លោះនោះទេ។ បច្ចុប្បន្ននេះ ភាគីទាំងពីរនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយមិនទាន់មានការជំហានទម្លុះទម្លាយ ឬការសន្យាណាមួយពីរុស្ស៊ី និងអ៊ុយក្រែនឡើយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯសេតវិមាន ក្នុងទីក្រុង Washington។ រូបថត៖ Reuter/VNA

ក្រៅពីជម្លោះនៅអ៊ុយក្រែន ប្រធានាធិបតីអាមេរិកបានបន្តសង្កត់ធ្ងន់លើភាពខុសគ្នាអំពីកម្រិតនៃការគាំទ្រផ្នែកហិរញ្ញវត្ថុរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបសម្រាប់អ៊ុយក្រែន។ យោងតាមលោក Trump សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ៣០០ ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលបណ្តាប្រទេសអឺរ៉ុបបានរួមវិភាគទាន ប្រហែល ១០០ ពាន់លានដុល្លារតែប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍ខាងលើរបស់លោកប្រធានាធិបតី Trump ត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលជម្លោះនៅអ៊ុយក្រែនកំពុងបន្តវិវឌ្ឍយ៉ាងស្មុគស្មាញ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុប នៅតែពិភាក្សាអំពីយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់បញ្ហាអ៊ុយក្រែន ចំពេលមានការជជែកគ្នាថា តើត្រូវបន្តផ្ដល់ជំនួយយោធាទ្រង់ទ្រាយធំដល់ប្រទេសនេះ ឬផ្តោតលើដំណោះស្រាយការទូត៕