ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz (រូបថត៖THX/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Sputnik បានដកស្រង់សម្តីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅចំពោះមុខប្រព័ន្ធសារព័ត៌មាននៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី២៩ មករា ដោយបានបញ្ជាក់ពីព័ត៌មានខាងលើ។

មុននោះ នៅថ្ងៃដដែល នៅក្នុងបទសម្ភាសន៍មួយនៅលើកាសែតប្រចាំថ្ងៃ Der Tagesspiegel អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឲ្យដឹងថា លោកកំពុងស្វែងរកការបន្តធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយសារ "ចាំបាច់ត្រូវធ្វើកិច្ចសន្ទនា" ។ កិច្ចសន្ទនាតាមទូរស័ព្ទចុងក្រោយរវាងមេដឹកនាំទាំងពីរបានប្រព្រឹត្តិទៅកាលពីដើមខែធ្នូ ឆ្នាំ ២០២២៕