លោក Erdogan បានសន្យាថា រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែង ដរាបណាជួយសង្គ្រោះមនុស្សចុងក្រោយចេញពីគំនរបាក់បែក នៅក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដី។

នៅក្នុងបទថ្លែងមតិ ប្រធានាធិបតីទួរគីបាននិយាយថា ការដួលរលំអគាររាប់ពាន់ខ្នងដោយសារតែការរញ្ជួយដីគឺជា “ការរំលឹកដល់រដ្ឋាភិបាលអំពីតម្រូវការរឹតត្បិតសម្រាប់បទប្បញ្ញត្តិសាងសង់”។

ទាក់ទងនឹងការងារស្វែងរក និងជួយសង្គ្រោះ កាលពីម្សិលមិញ កម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតចំនួន ៩ នាក់បន្ថែមទៀតពីគំនរបាក់បែកនៅក្នុងប្រទេសទួរគី បន្ទាប់ពីជាង ២០០ ម៉ោង ត្រូវបានកប់នៅក្នុងគំនរបាក់បែក។ ក្រុមអ្នកជួយសង្គ្រោះនៅតែសង្ឃឹមថា នឹងបន្តស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក។

មួយសប្តាហ៍បន្ទាប់ពីការរញ្ជួយដី កិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសទួរគីបានងាក មកផ្តោតលើមនុស្សដែលគ្មានទីជម្រក ឬអាហារនៅក្នុងអាកាសធាតុត្រជាក់។ ទន្ទឹមនឹងនេះ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា ដំណាក់កាលសង្គ្រោះនៅក្នុងប្រទេសស៊ីរី ហៀបនឹងបញ្ចប់ ដើម្បីផ្តោតលើការផ្តល់ទីជម្រក អាហារ និងការធានាការអប់រំវិញ៕