ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រួមមាន៖ ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Le Khanh Hai; អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Nguyen Minh Vu; ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Vu Dai Thang; និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho។
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានាធិបតី Lee Jae Myung ត្រូវបានរំពឹងថា មិនត្រឹមតែបន្តសន្ទុះនៃកិច្ចសហប្រតិបត្តិការដែលមានលទ្ធផលល្អប្រសើរជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីនាំទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងទូលំទូលាយជាង ដោយពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
