ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដែសលោក Sheikh Hasina។ (រូបថត៖ indianewsnetwork.com) |
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី Ram Nath Kovind ទៅកាន់បង់ក្លាដែស និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅឯបរទេស ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩។ ដំណើរទស្សនកិច្ចនេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងឱកាសខួបលើកទី ៥០ នៃការធ្វើពលីកម្មរបស់ប្រជាជននៃប្រទេសទាំងពីរ ក្នុងការតស៊ូរំដោះបង់ក្លាដែសឆ្នាំ ១៩៧១។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ខ្លួន នៅថ្ងៃទី១៥ខែធ្នូ លោក ប្រធានាធិបតីឥណ្ឌា Ram Nath Kovind បានជួបពិភាក្សាជាមួយប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid ភាគីទាំងពីរបានកត់សម្គាល់ពីវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគី ហើយពិភាក្សាអំពីវិធីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានាធិបតីឥណ្ឌា Ram Nath Kovind ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដែសលោក Sheikh Hasina ផងដែរ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌាទៅកាន់បង់ក្លាដែសនេះ គឺជាសក្ខីភាពមួយចំពោះអាទិភាពខ្ពស់ ដែលប្រទេសទាំងពីរជានិច្ចកាលជិតស្និទិនិងមានបំណងចង់ពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត ដោយផ្អែកលើគុណតម្លៃរួម ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក៕
