ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo

សេចក្តីអញ្ជើញនេះបាននាំចេញបន្ទាប់ពីកូរ៉េទាំងពីរឯកភាពគ្នាបញ្ជូន កីឡាករធ្វើការដង្ហែរក្បួនរួមនៅពិធីបើកព្រឹត្តិការណ៍នេះ។ ក្នុងថ្ងៃដដែល ក្រុម ប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានបញ្ជាក់ថា កូរ៉េខាងជើងនិងកូរ៉េខាងត្បូង នឹងបង្កើតក្រុមជម្រើសជាតិរួមដើម្បីចូលរួមការប្រកួតកីឡាវិញ្ញាណសារចំនួន៣ នៅ ASIAD រួមមាន បាល់ទះ ប្រណាំងចែវទូកនាគ និង Rowing។ ពិធីបើក ASIAD 2018 នឹងមានការ ចូលរួមថ្នាក់ដឹកនាំបណ្តាប្រទេសចំនួន២៦ និងកីឡាករប្រមាណ ២៥០០០ នាក់ រួមទាំងមន្ត្រីមកពីប្រទេសនិងតំបន់ដែនដី ចំនួន៤៥ អញ្ជើញមកកាន់ប្រទេសឥណ្ឌូនេស៊ី។ ASIAD 2018 នឹងប្រព្រឹត្ត ទៅនៅទីក្រុង Jakarta និង Palembang ចាប់ពីងថ្ងៃទី ១៨ ខែសីហា ដល់ ទី២ ខែកញ្ញា ឆ្នាំ២០១៨៕