ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Le Khanh Hai ទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ VNA) |
ទទួលគណៈប្រតិភូនៅអាកាសយានដ្ឋានមាន៖ ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Le Khanh Hai; ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh; អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស លោក Nguyen Minh Vu; ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅ វៀតណាម។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅវៀតណាមរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ហើយវៀតណាមក៏ជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលលោកប្រធានាធិបតី Yoon Suk Yeol មកបំពេញទស្សនកិច្ចក្រោយពីចូលកាន់តំណែងកាលពីខែឧសភាឆ្នាំមុន។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងល្អប្រសើរ។ ភាគីទាំងពីរបាន លើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំមុន។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីការគោរពរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនិងរូបលោកប្រធានាធិបតី Yoon Suk Yeol ផ្ទាល់ចំពោះទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង៕

