ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea- in (រូបថត៖ Yonhap/ TTXVN)

ថ្លែងមតិក្នុងពេលធ្វើដំណើរជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញទៅទស្សនាគម្រោងរួមមួយនៃប្រទេសទាំងពីរដែលកំពុងត្រូវបានអនុវត្តនៅក្នុងតំបន់មេគង្គហូរកាត់ទីក្រុងវៀងចន្ទ ប្រធានា ធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសង្កត់ធ្ងន់ថាភាពថាមវន្តរួមជាមួយនឹងសក្តានុភាពនៃការអភិវឌ្ឍន៍របស់ប្រទេសនានាក្នុងតំបន់មេគង្គនិងស្មារតីគោរពគ្នាទៅវិញទៅមក នឹងបើកអនាគតថ្មីសម្រាប់ពិភពលោកផងដែរ។

គួរជម្រាបថា “ ចក្ខុវិស័យមេគង្គ” ដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea- in បានលើកឡើងនោះគឺសំដៅទៅលើគោលដៅ “ភាពរុងរឿងរួមគ្នា” រួមមាន សសរទ្រូងចំនួន ៣ គឺ វិបុលភាពផ្អែកលើបទពិសោធន៍ចែករំលែក; កំណើនប្រកបដោយចីរភាព; សន្តិភាពនិងវិបុលភាពនៅអាស៊ីបូព៌ា។ យោងទៅតាមលោក ប្រទេសកូរ៉េខាងត្បូងមានបទពិសោធន៍ច្រើនក្នុងការអភិវឌ្ឍភូមិកសិកម្ម ហើយប្រទេសនេះមានបំណងចែករំលែកបទពិសោធន៍ក្នុងការបណ្តុះ បណ្តាលនិងការអភិវឌ្ឍធនធានមនុស្សជាមួយប្រទេសដទៃទៀតផងដែរ៕