![]() |
តាមរយៈបណ្ដាញសង្គម Twitter លោក Trump សរសេរថា " អស់រយៈពេល ២ ឆ្នាំ ក៏ដូចជាឯកសារដែលមានកម្រាស់២ លានទំព័រ (ដែលមានតម្លៃច្រើនជាង ៣០ លានដុល្លារអាមេរិក) ប៉ុន្តែគ្មានភ័ស្តុតាងអំពីការសមគំនិតណាមួយឡើយ"។
លោក Donald Trump បានថ្លែងដូច្នេះ សំដៅប្រឆាំងជំទាស់ចំពោះការដែល រដ្ឋអាជ្ញាអាមេរិកបាននិយាយអំពីឧបាយកលថាប្រជាពលរដ្ឋរុស្ស៊ីមួយរូបធ្លាប់បានជួយលោក ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ៕

