ប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto (រូបថត៖ AFP/TTXVN)


ក្នុងអត្ថបទរបស់ខ្លួន ថ្នាក់ដឹកនាំម៉ិកស៊ិករូបនេះសំដែងជំនឿជាក់ថា ដំណើរ ទស្សនកិច្ចនៅវៀតណាមនឹងជាឱកាសមួយដ៏ល្អអស្ចារ្យដើម្បីបង្កើនទំនាក់ទំនង រវាងប្រទេសទាំង២។ លោក Pena Nieto វាយតំលៃខ្ពស់ចំពោះសមិទ្ធិនានាដែល ប្រជាជនវៀតណាមទទួលបានក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្ដូរថ្មី ព្រមទាំងសង្កត់ធ្ងន់ ទៅលើសក្ដានុពលសហប្រតិបតិ្តការដ៏ធំធេងរវាងវៀតណាមនិងម៉ិកស៊ិក ជាខឿន សេដ្ឋកិច្ចចំនួន២ដែលបើកទូលាយហើយមានលក្ខណៈបំពេញបន្ថែមឲ្យគ្នា។

ថ្នាក់ដឹកនាំម៉ិកស៊ិករូបនេះក៏បានសំដែងជំនឿជាក់ថា APEC ២០១៧ នឹងរួម ចំណែកជំរុញតំបន់អាស៊ី-ប៉ាស៊ីហ្វិកឲ្យកាន់តែស្វាហាប់ពីមួយថ្ងៃទៅមួយថ្ងៃ៕