ពិធីទទួលស្វាគមប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ TTXVN) |
ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh បានជួបជាមួយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ក្នុងពិធីឡើងគ្រងរាជ្យរបស់ព្រះមហា ក្សត្រអង់គ្លេស Charles ៣ នៅទីក្រុងឡុងដ៍នាខែឧសភាឆ្នាំនេះ និងអតីតប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc នៅមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៦ នាខែកញ្ញា ឆ្នាំ ២០២១។ លោកប្រធានាធិបតីគឺជាអ្នកដែលមាន សេចក្តីស្រឡាញ់ចំពោះវៀតណាម ដែលបានជំរុញយ៉ាងសកម្មនូវការបង្កើតក្របខ័ណ្ឌ ទំនាក់ទំនងថ្មីជាមួយវៀតណាមនៅពេលលោកកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីម៉ុងហ្គោលី។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh និងលោកជំទាវនឹងបន្តពូនជ្រុំទំនាក់ ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងម៉ុងហ្គោលី៕

