ប្រធានាធិបតីប៉ាឡេស្ទីនលោក Mamud Abbas។ (រូបថត៖ Sigmalive)

នៅក្នុងជំនួបនេះ ភាគីទាំងពីរ “បានអះអាងពីសារៈសំខាន់នៃការបង្កើតឡើងបរិបទនយោបាយមួយ ដែលអាចនាំមកនូវដំណោះស្រាយនយោបាយសមស្របតាមដំណោះស្រាយរបស់សហគមន៍អន្តរជាតិ” ហើយក៏បានពិភាក្សាអំពីស្ថានភាពតានតឹងនៅមូលដ្ឋានជាក់ស្តែង ដោយសារតែសកម្មភាពរបស់អ្នកតាំងទីលំនៅក៏ដូចជាការពិភាក្សាអំពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz បានសង្កត់ធ្ងន់លើ "ផលប្រយោជន៍រួម" របស់អ៊ីស្រាអែល និងរដ្ឋបាលប៉ាឡេស្ទីន ក្នុងការបង្កើនការសម្របសម្រួលផ្នែកសន្តិសុខ រក្សាស្ថិរភាព ក៏ដូចជាការទប់ស្កាត់អំពើភេរវកម្ម និងអំពើហិង្សា។ លោកបានអំពាវនាវឱ្យ "បន្តពង្រឹងវិធានការកសាងទំនុកចិត្តនៅក្នុងវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន" ដែលភាគីទាំងពីរបានឯកភាព នៅក្នុងកិច្ចប្រជុំកាលពីខែសីហាកន្លងទៅ៕