លោក Mohammad Shtayeh គឺជាសេដ្ឋវិទូម្នាក់ ដែលធ្លាប់ទទួលការអប់រំនៅចក្រភពអង់គ្លេស និងជាមន្ត្រីនាំមុខនៃគណបក្ស Fatah របស់ប្រធានាធិបតីលោក Mahmud Abbas ។ លោក Mohammad Shtayeh ធ្លាប់មានឋានៈស្មើរដ្ឋមន្ត្រីនៅក្នុងគណៈរដ្ឋមន្រ្តី និងតំណាងឱ្យប៉ាឡេស្ទីនចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ីស្រាអែល។ បច្ចុប្បន្ននេះ លោក Mohammad Shtayeh ជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចប៉ាឡេស្ទីនទទួលបន្ទុកការអភិវឌ្ឍនិងស្ថាបនាប្រទេសជាតិ៕