នៅក្នុងសុន្ទរកថាខ្លីមួយ លោកប្រធានាធិបតី Emmanuel Macron បានផ្ញើពាក្យជូនពរទៅកាន់ប្រជាពលរដ្ឋបារាំងគ្រប់ស្រទាប់វណ្ណៈ ដោយសង្ឃឹមថា "នៅក្នុងបរិបទនៃវិបត្តិដូចបច្ចុប្បន្ន ប្រការល្អបំផុតអាចលេចឡើង" ហើយថា ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំ "មោទនភាពសម្រាប់ប្រជាជនបារាំង" ។
ដោយសំដៅទៅលើបរិបទអន្តរជាតិដែលកាន់តែប្រែប្រួល លោកប្រធានាធិបតី Emmanuel Macron បានឲ្យដឹងថា លោកចង់ប្រែក្លាយឆ្នាំ ២០២៤ ទៅជា "ឆ្នាំនៃការប្តេជ្ញាចិត្ត" ហើយបានអះអាងថា នេះក៏ជាឆ្នាំនៃការសម្រេចចិត្តដ៏ច្បាស់លាស់ផងដែរ ជាពិសេសនៅពេលដែលការបោះឆ្នោតនៅខែមិថុនាខាងមុខ នឹងកំណត់ថា តើអឺរ៉ុបនឹងមានអធិបតេយ្យភាពខ្លាំងជាងនិងកាន់តែមានអធិបតេយ្យភាព ឬផ្ទុយទៅវិញ។ លោកប្រធានាធិបតីបានសន្យាថា ឆ្នាំ ២០២៤នឹងលើកកម្ពស់ "កិច្ចខិតខំប្រឹងប្រែងធ្វើឲ្យសាមញ្ញជាងនូវជីវភាពរស់នៅរបស់ធុរជន កសិករ ពាណិជ្ជករ សិប្បករ សមាជ ក៏ដូចជាលើវិស័យជាច្រើន រួមទាំងលំនៅដ្ឋានផងដែរ"៕
