ប្រធានាធិបតីបារាំងលោក Emmanuel Macron

ប្រធានាធិបតីលោក Emmanuel Macron បានប្រកាសវិធានការជាក់លាក់ជាច្រើន ក្នុងនោះ ចាប់តាំងពីដើមឆ្នាំ២០១៩ ប្រាក់បៀវត្តន៍ជា អប្បបរមាត្រូវបានដំឡើង ១០០ អឺរ៉ូក្នុងមួយខែ។ ប្រាក់ចំណូលក្រៅម៉ោងនឹងបានលើកលែងពន្ធ ក៏ដូចជាដំឡើងបាក់លើកទឹកចិត្តនាចុងឆ្នាំសម្រាប់ពលករផងដែរ។ ប្រធានាធិបតី លោក Macronបានអំពាវនាវដល់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊នធំៗ រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះ សង្គម។

ក្នុងបទសុន្ទរកថារបស់ខ្លួន ប្រធានាធិបតី លោក Macron បានទទួលខុសត្រូវចំពោះ "ការខឹងសម្បា"របស់ប្រជាជនបារាំង។ លោកក៏បានថ្កោលទោសចំពោះការធ្វើបាតុកម្មហឹង្សារបស់ចលនា "អាវកាក់ពណ៌លឿង" ក្នុងរយៈពេលជាច្រើនសប្ដាហ៍កន្លងទៅផងដែរ៕