លោក Lukashenko បានឲ្យដឹងថា ការចរចាលើបញ្ហាអ៊ុយក្រែនបានឈានដល់ភាពទាល់ច្រក ប៉ុន្តែនៅមានឱកាសដើម្បីស្វែងរកដំណោះស្រាយ។ បើតាមលោក ការចរចាដើម្បីដោះស្រាយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនអាចនឹងចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះ។ យោងតាមលោក Lukashenko អឺរ៉ុបបានត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាពលើបញ្ហាអ៊ុយក្រែន។ មេដឹកនាំបេឡារុស្សជឿជាក់ថា ចិនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហានៅអ៊ុយក្រែន។ ទាំងរុស្ស៊ី និងអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ៕