![]() |
នៅព្រឹត្តិការណ៍នេះ សហគ្រាសវៀតណាមជាង១០០ រួមជាមួយ ក្រុមហ៊ុនចំនួន៣០ ក្នុងវិស័យអាកាសចរណ៍ ថ្នាំឱសថ ស្បៀងអាហារ ធ្វើអាជីវកម្មរ៉ែរបស់ប៉ូឡួញបានផ្លាស់ប្ដូរព័ត៌មាននិងស្វែងរកកិច្ចសហប្រតិបតិ្តការ។
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានាធិបតីប៉ូឡួញលោក Andrzej Duda ឲ្យ ដឹងថា វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារចំនួន៥ដែលប៉ូឡួញមាន បំណងវិនិយោគសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ព្រមទាំងស្វាគមន៍និងបង្ក លក្ខណៈងាយស្រួលដើម្បីសហគ្រាសវៀតណាមនាំចេញទំនិញនិងវិនិយោគទៅ ប៉ូឡួញ។ លោក Andrzej Duda មានបំណងថា នាពេលខាងមុខ វៀតណាម នឹងជាខ្លោងទ្វាររបស់ប៉ូឡួញចូលក្នុងទ្វីបអាស៊ីហើយផ្ទុយទៅវិញ ប៉ូឡួញនឹងជា ខ្លោងទ្វាររបស់វៀតណាមទៅក្នុងទ្វីបអឺរ៉ុប៕

