![]() |
នៅក្នុងកិច្ចប្រជុំរដ្ឋសភានៅទីក្រុងកាប៊ុល លោក Ghani បានឲ្យដឹងថារដ្ឋា ភិបាលអាហ្វហ្គានីស្ថាន បានបង្ហាញផែនការសន្តិភាពមួយ ហើយប្តេជ្ញាអនុវត្តផែនការនេះ។ លោកបានលើកច្បាស់ថា ផែនការនេះនឹងគ្មានកិច្ចព្រមព្រៀងសន្តិភាពឬកិច្ចចរចាណាមួយដែលត្រូវបានអនុម័ត ដោយគ្មានការយល់ព្រមពីរដ្ឋសភានោះទេ។ នេះគឺជាកិច្ចប្រជុំលើកដំបូងនៃរដ្ឋសភាថ្មីចាប់តាំងពីការបោះឆ្នោតដ៏ចម្រូងចម្រាសដែលប្រព្រឹត្តទៅនាខែតុលាឆ្នាំ ២០១៨ ។ ការអំពាវនាវរបស់លោក Ghani បាននាំចេញមុនពេលកិច្ចប្រជុំដែលគ្រោងរៀបចំឡើងដោយរដ្ឋាភិបាលនាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីវិធានការសំដៅបញ្ចប់ជម្លោះដែលអូសបន្លាយអស់រយៈពេល ១៧ ឆ្នាំកន្លងទៅនៅអាហ្វហ្គានីស្ថានផងដែរ៕

