ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមាននាយករដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី Anwar Ibrahim បានស្វាគមន៍ចំពោះ អាល្លឺម៉ង់ដែលបានយកចិត្តទុកដាក់សហប្រតិបត្តិការជាមួយម៉ាឡេស៊ីក្នុងវិស័យជីវៈចម្រុះ បរិស្ថានវិទ្យា និងការប្រែប្រួលអាកាសធាតុ ហើយនាពេលខាងមុខគឺផ្តោតលើវិស័យថាមពល និងការគ្រប់គ្រងកាកសំណល់។ មេដឹកនាំម៉ាឡេស៊ីរូបនេះក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច សម្របសម្រួលជាមួយអាល្លឺម៉ង់ដើម្បីប្រឆាំងនឹងមនោគមវិជ្ជាការប្រកាន់សាសនាអ៊ីស្លាម ក៏ដូចជាការរើសអើងនិងការញុះញង់អំពើហិង្សា។
រីឯខ្លួនវិញ ប្រធានាធិបតីអាល្លឺម៉ង់ លោក Fran Walter Steinmeier បានចែករំលែកទស្សនៈរបស់ខ្លួន អំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន និងឥទ្ធិពលលើអឺរ៉ុប។
លោកប្រធានាធិបតី Frank Walter Steinmeier បានទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ីចាប់ពីថ្ងៃទី ១៦ - ១៩ ខែកុម្ភៈ។ មុននោះ លោកប្រធានាធិបតី Frank Walter Steinmeier បានមកបំពេញទស្សនកិច្ចនៅកម្ពុជា៕
