![]() |
នៅលើបណ្តាញសង្គម Twitter លោក Donald Trump បានសង្កត់ធ្ងន់ថា ទាហាជាច្រើនកំពុងត្រូវបានដាក់ពង្រាយហើយក៏មិនអានុញ្ញាតឲ្យក្រុមរថយន្តដឹកជនចំណាកស្រុកអាមេរិកខាងកណ្តាលមកកាន់ប្រទសអាមេរិកនោះឡើយ ដែលក្នុងនោះមានជនល្មើសជាច្រើនផងដែរ។ ទាហានអាមេរិកដាក់ពង្រាយនៅតំបន់ព្រំដែនជាប់ជាមួយម៉ិកស៊ិកអាចមានចំនួនឡើងដល់ ១៥.០០០នាក់។
ក្នុងការថ្លែងមិតមួយផ្សេងទៀតនៅសេតវិមាន លោក Donald Trump បានប្រកាសថារដ្ឋអំណាចនឹងតៀមខ្លួនជាស្រេចដាក់ពង្រាយភ្នាក់ងារយោធាន កងកម្លាំងយាមល្បាតព្រំដែន កម្លាំងអនុវត្តផ្នែកអន្តោប្រវេសន៍និងគយប្រមាណ ពី១០.០០០ ដល់ ១៥.០០០ នាក់ ដើម្បីរាំងស្កាត់ក្រុមជនចំណាកស្រុកផងដែរ៕

