ប្រធានាធិបតីអាមេរិកលោក Donald Trump

យោងតាម សេចក្តីប្រកាសមួយរបស់សេតវិមានបានឲ្យដឹងថា យុទ្ធសាស្រ្តថ្មីនេះបានបញ្ជាក់ពី "ជំហានដ៏ម៉ឹងម៉ាត់" របស់លោក Donald Trump សំដៅទប់ទល់ទៅនឹងការគំរាមកំហែងពី WMD ដែលបង្កឡើងដោយក្រុមភេរវករតម្រង់លើសហរដ្ឋអាមេរិក។ លោក Donald Trump ក៏លើកច្បាស់ពីភាពចាំបាច់នៃការនាំអាវុធគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរជៀសវាងឆ្ងាយពីដៃរបស់មុខសញ្ញាដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោកនេះផងដែរ។

ក្នុងថ្ងៃដដែល អាជ្ញាធរនៃរដ្ឋ Ohio បានចោទប្រកាន់មុខសញ្ញា២រូបដែលមានឧបាយកលវាយប្រហារភារវកម្មនៅទីក្រុង Toledo ដោយមានការស៊ើបអង្កេតលើករណីចំនួន ២ ដាច់ដោយឡែកពីគ្នា៕