នៅមូលដ្ឋានទ័ពអាកាស Andrews នៅជិតទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ជិះយន្តហោះ Air Force One ដើម្បីចាប់ផ្តើមធ្វើដំណើរទៅកាន់វៀតណាម។ នៅលើយន្តហោះនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះព័ត៌មានតាមរយៈគេហទំព័រ Twitter ដោយបង្ហាញនូវសុទិដ្ឋិនិយមអំពីជំនួបកំពូលជាមួយថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un ប្រកបដោយជោគជ័យ។

តាមផែនការយន្តហោះរបស់ប្រធានាធិបតីអាមេរិកនឹងចុះចតនៅព្រលានយន្តហោះអន្តរជាតិ Noi Bai ទីក្រុងហាណូយ នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ៕