![]() |
ក្នុងសេចក្តីអត្ថាធិប្បាយមួយនៅបណ្តាញសង្គម Twitter ដែលផ្ញើរផ្ទាល់ដល់ សមភាពអ៊ីរ៉ង់ លោក Hassan Rouhani ម្ចាស់សេតវិមានបានប្រកាសថាអាមេរិក “មិនមែនជាប្រទេសដែលទទួលស្គាល់ពាក្យសំដីអំពីអំពើហិង្សាទៀតទេ” និង ព្រមានអ៊ីរ៉ង់”ត្រូវប្រុងប្រយ័ត្ន”ទៀតផង។ សេចក្តីប្រកាសរបស់លោក Donald Trump ដូចជាការតបតទៅនឹងការថ្លែងមតិកានពី មុននេះរបស់ លោក Hassan Rouhani ដែលបានព្រមានការដែលអាមេរិកដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើ ប្រទេស នេះ ក៏ដូចជាបណ្តាប្រទេសដែលមានទំនាក់ទំនង ពាណិជ្ជកម្មជាមួយទីក្រុង Tehran ដែលនឹងជាមូលហេតុបណ្តាលឲ្យសង្គ្រាម នានា។ លោកក៏ព្រមានចំពោះ ទង្វើររបស់ទីក្រុងវ៉ាស៊ីនតោននឹងនាំមកនូវផលប៉ះពាល់អវិជ្ជមានប្តេជ្ញាថានឹងវាយ បរាជ័យអាមេរិកលើបញ្ហា នេះ៕

