ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong- un (រូបថត៖ AFP/TTXVN)

ម្ចាស់សេតវិមានបាននាំចេញសេចក្តីប្រកាសដូចពោលខាងលើនេះ បន្ទាប់ពីអនុរដ្ឋមន្រ្តីការបរទេស ស.ប.ប កូរ៉េ លោកស្រី Choe Son – Hui កាលពីថ្ងៃទី ៩ ខែកញ្ញា បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនតភ្ជាប់ការចរចារឡើងវិញស្តីពីការរំលាយអាវុធនុយក្លេអ៊ែរជាមួយអាមេរិកនៅចុងខែកញ្ញានេះ។ អ្នកវិភាគគោលនយោបាយនានាបានឲ្យដឹងថា ការដែល លោក Trump បានបណ្តេញចេញទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ដែលជាមនុស្សធ្លាប់មានគោលជំហរដ៏រឹងមាំម្នាក់ចំពោះឯកសារនុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ គឺអាចគាំទ្រសម្រាប់ដំណើរការតភ្ជាប់ការចរចារឡើងវិញស្តីពីនុក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ។ ប៉ុន្តែ ប្រការនេះមិនមានន័យថាគោលដៅរបស់អាមេរិកបញ្ចុះបញ្ចូល ស.ប.ប កូរ៉េស្តីពីការរំលាយអាវុធនុយក្លេអ៊ែរ ក្លាយទៅជាងាយស្រួលជាងផងដែរ៕