![]() |
អញ្ជើញថ្លែងមតិចំពោះមុខអតីតយុទ្ធជនអាមេរិកនៅក្នុងព្រឹត្តិការ Kanas រដ្ឋ Missouri ប្រទេស អាមេរិក លោក Donald Trump បានអះអាងថា រូបភាពពី ផ្កាយរណបថ្មីបានបង្ហាញឲ្យឃើញថាកូរ៉េខាងជើងបានចាប់ផ្តើមរុះរើមូលដ្ឋានបាញ់ សាកល្បងមីស៊ីលស្នូលនេះហើយរដ្ឋាភិបាលអាមេរិកបានវាយតម្លៃខ្ពស់ចំពោះ ប្រការនេះផងដែរ។ ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិកលោក MIKE POMPEO ប្រកាសថាការដែលកូរ៉េខាងជើងបានចាប់ផ្តើមរុះរើនិងលុបចោល មូលដ្ឋានបាញ់សាកល្បងមីស៊ីលមួយចំនួននេះគឺ”សមស្របនឹងកិច្ចសន្យាទាំងស្រុង” ដែលមេដឹកនាំកូរ៉េ ខាងជើង លោក KIM Jong –Un បាននាំចេញក្នុងកិច្ចប្រជុំ កំពូល ជាមួយ ប្រធានាធិបតី អាមេរិក លោក Donald Trump កាលពីខែមិថុនា កន្លងទៅ៕

