![]() |
នៅលើបណ្តាញសង្គម Twitter លោក Donald Trump បានសង្កត់ធ្ងន់ថាលោកត្រៀមខ្លួនជាស្រេចដើម្បីបិទសកម្មភាពរដ្ឋាភិបាលប្រសិនបើគណបក្សប្រជាធិបតេយ្យបដិសេធបោះឆ្នោតគាំទ្រចំពោះសន្តិសុខព្រំដែនក្នុងនោះមានការសាងសង់ជញ្ជាំងនៅតាមបណ្តោយតំបន់ព្រំដែនជាប់ប្រទេសម៉ិកស៊ិក និងលុបចោលកម្មវិធី ទិដ្ឋាការដោយជ្រើសរើសចៃដន្យ។លោក Donald Trump មានគោលបំណងចង់ ឲ្យរដ្ឋសភាអនុម័តច្បាប់ធ្វើចំណាក ស្រុកដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍៕

