![]() |
មុនពេលទៅដល់ចក្រភពអង់គ្លេសនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump មានការមន្ទិលសង្ស័យអំពីផែនការ Brexit ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ទើបនឹងអនុម័ត។
ក្នុងដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធអង់គ្លេស បានប្រព្រឹត្តិទៅ បន្ទាប់ពីលោក Trump បានចូលរួមកិច្ចប្រជុំកំពូលនៃ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដែលជាទីកន្លែងលោក Trump បានដាក់សម្ពាធលើសម្ព័ន្ធមិត្តក្នុងការបង្កើនការចំណាយ។នាយករដ្ឋមន្រ្តី អង់គ្លេសមានក្ដីសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោក Trump នឹងជួយ "បង្កើត" កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នាពេលអនាគតប៉ុន្តែទស្សនៈរបស់លោក Trump ចំពោះ Brexit បាន "គ្របដណ្ដប់" មកលើដំណើរទស្សនកិច្ចនេះផងដែរ៕

