![]() |
នាថ្ងៃទី ១៤ ខែមករា ថ្លែងមតិនៅក្នុងកិច្ចប្រជុំជាប្រចាំរបស់សហព័ន្ធនាយកដ្ឋានកសិកម្មអាមេរិកនៅទីក្រុង New Orleans នោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា គោលនយោបាយពាណិជ្ជកម្មរបស់សេតវិមាននឹងជំរុញផ្នែកកសិកម្មនិយាយដោយ ឡែក និងនាំមកនូវផលប្រយោជន៍ដ៏យូរអង្វែងដល់អាមេរិកនិយាយរួម។
នាថ្ងៃដដែល ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅសេតវិមាននោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប៉ាន់ស្មានថា អាមេរិកនឹងទទួលបានការព្រមព្រៀងមួយជាមួយចិន ព្រមទាំងអះអាងថាប៉េកាំងមានគោលបំណងចង់ចរចា។ តាមលោកថា ខឿនសេដ្ឋកិច្ចចិនកំពុងជួបការលំបាកជាច្រើន ដោយសារការសម្រេចតម្លើងពន្ធរបស់អាមេរិក៕

